ភ្លើងនរកបច្ចុប្បន្ន
ការសំដែងអំពីនរក ឬ ក៏ស្ថានសួគ៍ មិនមែនមានតែក្នុងព្រះពុទ្ធសាសនាទេ ក្នុងសាសនាដទៃក៏មាននិយាយដែរ ប៉ុន្តែអ្នកគោរពបូជាសាសនាភាគច្រើន តែងប្រកាន់ថា នរកមានតែនៅក្នុងលោកខាងមុខឯណោះទេ ប៉ុន្តែមិនបានសិក្សាឲ្យយល់ចូលចិត្តថា ក្នុងលោកនៃជីវិតសព្វថ្ងៃនេះឯង ឋានសួគ៌ក៏មាន ឋាននរកក៏មានដែរ។ នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា ម្នាលភិក្ខុទាំងឡាយ! ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត ត្រូវភ្លើងដុតកម្ដៅរាល់ថ្ងៃ។ តើភ្លើងនោះជាភ្លើងអ្វី? ភ្លើងនោះគឺភ្លើង រាគៈ ទោសៈ មោហៈ នេះ ហើយពោលថាជាភ្លើង ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ នេះក៏យើងពោលថាជាភ្លើង។
យោងទៅតាមពុទ្ធភាសិតខាងលើនេះ ស្ដែងឲ្យយើងឃើញយ៉ាងច្បាស់ថា នរកមាននៅក្នុងជីវិតនេះឯង នរកក៏មាននៅក្នុងចិត្តយើងនេះឯង។
គប្បីយល់ចូលចិត្តបន្ថែមទៀតថា កន្លែងណាដែលប្រាសចាកកុសល ទីនោះឯងគឺជានរក។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
No comments:
Post a Comment