ព្រមល្ងង់ខ្លះល្អណាស់កូន
កូនជាទីស្រឡាញ់
ការដែលយើងធើ្វខ្លួនជាមនុស្សមានទឹកចិត្ត
មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថា
យើងល្ងង់ មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថាចុះ
ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ
និងមិនមានយុត្តិធម៌ ។
កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃ ស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យសើសពីការប្រើប្រាស់ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខគ្នា មិនគិតខ្វល់ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។
រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅគ្រាន់ តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណា ?
មានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់យកចិត្តថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសារខ្លួនឯង ឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗច្រើនជាងឲ្យដល់គ្រួសារ ឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះៗ ។ ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។
កូនអើយពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គលមានភាពកក់ក្តៅក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។
មានស្រ្តីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។
មនុស្សដែលគិតថាខ្លួនឯងឆ្លាត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយនឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ ល។ កូនអើយក្នុងរឿងទាំងអស់នេះ បើគេថាកូនល្ងង់មែនទែនព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារមានការកក់ក្តៅដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណាកូន ។

អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
No comments:
Post a Comment